ចង់ទិញឡានចិន! គួរមើលទិន្នន័យនេះសិន តើប្រេនមួយណាលក់ដាច់ជាងគេ?
ក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២៤នេះ ការលក់រថយន្តនៅក្នុងប្រទេសចិនមានចំនួនជាង ១៤លានគ្រឿង កើនឡើង ៦,១% ជាពិសេសកំណើននៃការលក់រថយន្តអគ្គិសនី ដែលមានចំនួនច្រើនជាងរថយន្តចំហេះក្នុង។

បើមិនរាប់បញ្ចូលប្រេនបរទេសទេ ពោលគឺរាប់តែប្រេនរថយន្តចិន ក្នុងនោះគឺ BYD មានចំណែកទីផ្សារច្រើនជាងគេរហូតដល់ ១,៦លានគ្រឿង បន្ទាប់ពីមក Chery ១,០៥លានគ្រឿង, Geely ៩៥,៥ម៉ឺនគ្រឿង និង Changan ៨០,៩ម៉ឺនគ្រឿង។

យ៉ាងណាមិញ បើរាប់ទាំងប្រេនបរទេស គឺ BYD នៅតែឈរលេខ១ដដែល ប៉ុន្តែលេខ២ បានទៅលើ ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen ចំនួន ១,២លានគ្រឿង។ ចំណែករថយន្តជប៉ុន Toyota ឈរនៅលេខ៦ លក់បានចំនួន ៦៤,៤ម៉ឺនគ្រឿង ខណៈក្រុមហ៊ុនអាមេរិក Tesla លេខ៩ ចំនួន ៤២,៦ម៉ឺនគ្រឿង។
