(សៀមរាប)៖ អ្នកម្ដាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ជាលើកទី៣ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ២,២០៥គ្រួសារ (ស្មើនឹង ៦,៧៤៦នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្ន តាមមណ្ឌលសុវត្ថិភាពចំនួន១៣ និងនៅតាមផ្ទះសាច់ញាតិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប…
អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅដើមខែមករានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងចំនួនបួន ចំនួន៦លើក ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញអំពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។ លោកស្រី បានឱ្យដឹងថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦…
ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ សម្របសម្រួលនាំក្រុម AOT ពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារ និងរាយបន្លាលួសចូលមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់
បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាយប្រហារមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩៖ ជាព្រឹត្តិការណ៍សំខាន់មួយនៃចំណងសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងមិនរង្គោះរង្គើ និងមិត្តភាពពិសេសរវាងកម្ពុជា និងវៀតណាម
ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រ នៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់រវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ហើយក្នុងពេលជាមួយគ្នានេះ បានបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងមិត្តភាពជិតខាងរវាងប្រទេសទាំងពីរ។ របបប៉ុល ពត-អៀង សារី គឺជាការគំរាមកំហែងរួមមួយសម្រាប់ប្រទេសទាំងពីរ។ នៅឆ្នាំ 1975 ភ្លាមៗបន្ទាប់ពីការបញ្ចប់សង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកប្រកបដោយជោគជ័យ ទាំងកម្ពុជា និងវៀតណាមចង់បានសន្តិភាពដើម្បីកសាងប្រទេសរបស់ខ្លួនឡើងវិញបន្ទាប់ពីសង្គ្រាម។…
សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត
សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាតក្រសួងការពារជាតិបានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ដាច់ខាតលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។
ឱកាសមាសសម្រាប់អ្នកផលិតមាតិកា! ក្រសួងទេសចរណ៍ និង ក្រុមហ៊ុន វិរៈ ប៊ុនថាំ ប្រកាសបើកការប្រកួត «មាតិកាទេសចរណ៍ឆ្នើម» ជាមួយប្រាក់រង្វាន់ធំ ៥,០០០ ដុល្លារ
(ភ្នំពេញ)៖ ជាដំណឹងដ៏រំភើបមួយសម្រាប់ពិភពអ្នកផលិតមាតិកា (Content Creators) នៅកម្ពុជា ខណៈដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបើកជាផ្លូវការនូវពានរង្វាន់វិរៈប៊ុនថាំ «មាតិកាទេសចរណ៍ឆ្នើម» កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងធំមួយ គឺដើម្បីប្រែក្លាយការផលិតមាតិកា ឱ្យទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។ កម្មវិធីដ៏មានសារៈសំខាន់នេះ…
រត់ដើម្បីវីរជនជួរមុខ៖ ការរត់ចម្ងាយសប្បុរសធម៌នៅកោះពេជ្រសម្រាប់សាមគ្គីភាព និងសន្តិភាពនៅកម្ពុជា
រត់ដើម្បីវីរជនជួរមុខ សូមអញ្ជើញអ្នករត់ និងសាធារណជនមកជួបជុំគ្នានៅថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០ ល្ងាច នៅទីក្រុង កោះពេជ្រ សម្រាប់ការរត់ជុំគ្នាចម្ងាយ ៣ គីឡូម៉ែត្រ ដើម្បីសាមគ្គីភាពជាមួយវីរជនជួរមុខ និងប្រជាជនស៊ីវិលដែលបាត់បង់ទីជម្រករបស់កម្ពុជានៅតាមព្រំដែន។ ការរត់នេះនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងកោះពេជ្រ ដោយចាប់ផ្តើមនៅអគារ Élysée Tower…
ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) សហការជាមួយ Ezesoft ដើម្បីដាក់ឲ្យដំណើរការ WiFi សាធារណៈដំបូងគេរបស់រាជធានីភ្នំពេញ នៅទីក្រុងនរា
ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍក្នុងស្រុកដ៏ចម្រុះមួយ និងក្រុមហ៊ុន Ezesoft ដែលជាអ្នកផ្តល់ដំណោះស្រាយ និងសេវាកម្មឌីជីថលឈានមុខគេរបស់ប្រទេសកម្ពុជា បានប្រកាសពីភាពជាដៃគូ ដើម្បីដាក់ឱ្យដំណើរការ WiFiX ដែលជាតំបន់ WiFi សាធារណៈទ្រង់ទ្រាយធំដំបូងគេរបស់ប្រទេសកម្ពុជា។ WiFiX នឹងបង្ហាញខ្លួនជាលើកដំបូងនៅ ទីក្រុង នរា (កោះ នរា)…
បវរកញ្ញា និងបុរសឯកពោរពេញដោយសម្រស់ និងសមត្ថភាព ៤រូប ត្រូវបំពាក់មកុដ និងឈៀងផ្លូវការព្រមៗគ្នា
ពិតជាមិនធម្មតានោះឡើយ ស្ថាប័ន Cambodia International Models បានរៀបចំពិធីបំពាក់មកុដ និងឈៀងផ្លូវការជូនបវរកញ្ញា និងបុរសឯកពោរពេញដោយសម្រស់ និងសមត្ថភាព ៤រូប ព្រមៗគ្នា ខណៈអ្នកគាំទ្រហ៊ោបង្ហាញការគាំទ្រយ៉ាងពេញទំហឹង។ កញ្ញា ខន មុំឧត្តមសូរិយារតនទេវី ហៅ ខន សូរិយា Miss World…
ធនាគារ វីង នាំយកមកនូវរាត្រីដ៏ពិសេសសម្រាប់ហ្វេន! ជួបផ្ទាល់ជាមួយ La Cima Cartel និងទស្សនា MV ថ្មីមុនគេបង្អស់!
តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់រាត្រីដែលមិនអាចបំភ្លេចបាន? ក្រុមតារាចម្រៀងដែលកំពុងតែអង្រួនបេះដូងយុវវ័យ La Cima Cartel នឹងនាំមកជូននូវបទពិសោធន៍ថ្មីសន្លាង និងពិសេសអស្ចារ្យមួយសម្រាប់អ្នកគាំទ្ររបស់ខ្លួន “Your Moment with La Cima Cartel” ដែលបានរៀបចំដោយធនាគារ វីង។ នេះមិនមែនគ្រាន់តែជាការជួបជុំធម្មតានោះទេ ប៉ុន្តែវាគឺជាការអបអរសាទរនៃភាពជោគជ័យ និងក្ដីស្រលាញ់ដែលអ្នកគាំទ្របានផ្ដល់ឱ្យ ហើយវាក៏ជាសក្ខីភាពថ្មីមួយនៃភាពជាដៃគូដ៏រឹងមាំរវាងវិស័យតន្ត្រីកម្ពុជា និង ធនាគារ វីង ផងដែរ។ ធនាគារ…